Leipzig ព្រមព្រៀងទិញយក Werner ពី Chelsea វិញ
ក្លឹប Leipzig ព្រមព្រៀងទិញយក ខ្សែប្រយុទ្ធ Timo Werner ពី Chelsea វិញក្នុងតម្លៃប្រមាណ ៣០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។
តាមពិតទៅដំបូងឡើយ ក្លឹបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរយៈពេលវែងប៉ុណ្ណោះ ដោយមានមានលក្ខខណ្ឌឲ្យ Leipzig ទិញ Werner ពី Chelsea បានប៉ុន្តែក្រោយមកដោយសារការចរចាត្រូវគ្នា Leipzig ទិញយក Werner ដាច់ពី Chelsea ក្នុងតម្លៃប្រមាណ ៣០លាន។
Werner លេងឲ្យ Chelsea បាន២រដូវកាលហើយ ដោយចូលរួមប្រកួតសរុប ៨៩ប្រកួត ស៊ុត២៣ប្រកួត ដោយខ្សែប្រយុទ្ធនេះមិនជោគជ័យនៅ PL នោះទេដោយតែខ្សោយខាងការបញ្ចប់ទី៕
ប្រភព៖ Sabay News