Surprise! ពេលឃើញទំហំថាមពលថ្មរបស់ iPhone ទាំង ៣៤ ម៉ូឌែល តូចៗ!
តាំងពីចេញលក់ iPhone ក្រុមហ៊ុន Apple មិនបញ្ចេញទំហំថ្មជាមីលីអំពែម៉ោងប្រាប់អតិថិជននោះឡើយ គេត្រឹមប្រាប់ថា ទូរសព្ទនេះប្រើបានប៉ុន្មានម៉ោង និងធៀបទៅនឹង iPhone ម៉ូឌែលចាស់ៗរបស់ខ្លួនប៉ុណ្ណោះ ដែលខុសពីស្មាតហ្វូន Android ដទៃព្យាយាមប្រាប់ពីទំហំថ្មថាប៉ុន្មានៗអ៊ីចឹងទៅ...
មានមូលហេតុចំនួនបី ដែល Apple សម្រេចចិត្តលាក់ថាមពលថ្មដល់អ្នកប្រើ៖
ទី១ ព្រោះកុំឱ្យស្មុគ្រស្មាញដល់អ្នកប្រើឬពិបាកសម្រេចចិត្ត
ទី២ គឺថាមពលថ្ម iPhone ច្រើនតែល្អស្រាប់ ទោះមានទំហំតូចបើធៀបទៅនឹងស្មាតហ្វូន Android ជាច្រើន
ទី ៣ Apple ផ្តោតលើអ្វីដែល iPhone របស់ខ្លួនអាចធ្វើបាន ជាជាងពង្រីកទំហំឱ្យធំ
តាមពិតទៅមិនមែនថាមពលថ្ម iPhone សុទ្ធតែល្អនោះទេ ហេតុផលស្នូលក៏ព្រោះតែ ខ្លួនជាអ្នកផលិត Hardware និង Software ម៉្លោះហើយទើប iPhone ដំណើរការប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។
ដូចនេះកុំឱ្យឆ្ងល់ យើងនឹងបង្ហាញថាមពលថ្ម iPhone គ្រប់ម៉ូឌែល អ្នកនឹងភ្ញាក់ផ្អើល៖
iPhone 13 Pro Max ទំហំថ្ម ៤៣៥២ មីលីអំពែម៉ោង
iPhone 13 Pro ទំហំថ្ម ៣០៩៥ មីលីអំពែម៉ោង
iPhone 13 ទំហំថ្ម ៣២២៧ មីលីអំពែម៉ោង
iPhone 13 mini ទំហំថ្ម ២៤០៦ មីលីអំពែម៉ោង
iPhone SE 3rd gen ទំហំថ្ម ២០១៨ មីលីអំពែម៉ោង
iPhone 12 Pro Max ទំហំថ្ម ៣៦៨៧ មីលីអំពែម៉ោង
iPhone 12 Pro ទំហំថ្ម ២៨១៥ មីលីអំពែម៉ោង
iPhone 12 ទំហំថ្ម ២៨១៥ មីលីអំពែម៉ោង
iPhone 12 mini ទំហំថ្ម ២២២៧ មីលីអំពែម៉ោង
iPhone SE 2nd ទំហំថ្ម ១៨២១ មីលីអំពែម៉ោង
iPhone 11 Pro Max ទំហំថ្ម ៣៩៦៩ មីលីអំពែម៉ោង
iPhone 11 Pro ទំហំថ្ម ៣០៤៦ មីលីអំពែម៉ោង
iPhone 11 ទំហំថ្ម ៣១១០ មីលីអំពែម៉ោង
iPhone XR ទំហំថ្ម ២៩៤២ មីលីអំពែម៉ោង
iPhone XS ទំហំថ្ម Max ៣១៧៤ មីលីអំពែម៉ោង
iPhone XS ទំហំថ្ម ២៦៥៨ មីលីអំពែម៉ោង
iPhone X ទំហំថ្ម ២៧១៦ មីលីអំពែម៉ោង
iPhone 8 Plus ទំហំថ្ម ២៦៩១ មីលីអំពែម៉ោង
iPhone 8 battery ទំហំថ្ម ១៨២១ មីលីអំពែម៉ោង
iPhone 7 Plus ហំថ្ម ២៩០០ មីលីអំពែម៉ោង
iPhone 7 ទំហំថ្ម ១៩៦០ មីលីអំពែម៉ោង -iPhone SE ទំហំថ្ម ១៦២៤ មីលីអំពែម៉ោង
iPhone 6S Plus ទំហំថ្ម ២៧៥០ មីលីអំពែម៉ោង
iPhone 6S ទំហំថ្ម ១៧១៥ មីលីអំពែម៉ោង
iPhone 6 Plus ទំហំថ្ម ២៩១៥ មីលីអំពែម៉ោង
iPhone 6 ទំហំថ្ម ១៨១០ មីលីអំពែម៉ោង
iPhone 5S ទំហំថ្ម ១៥៦០ មីលីអំពែម៉ោង
iPhone 5C ទំហំថ្ម ១៥១០ មីលីអំពែម៉ោង
iPhone 5 ទំហំថ្ម ១៤៤០ មីលីអំពែម៉ោង
iPhone 4S ទំហំថ្ម ១៤៣២ មីលីអំពែម៉ោង
iPhone 4 ទំហំថ្ម ១៤២០ មីលីអំពែម៉ោង
iPhone 3GS ទំហំថ្ម ១២១៩ មីលីអំពែម៉ោង
iPhone 3G ទំហំថ្ម ១១៥០ មីលីអំពែម៉ោង
ដូនតា iPhone (Original iPhone) ទំហំថ្ម ១៤០០
ប្រភព៖ Sabay News